ដំបូលហ្វៃប៊ឺក្លាស

ដំបូលហ្វៃប៊ឺក្លាស

បកប្រែភាសា
ព័ត៌មានលម្អិតផលិតផល

ដំបូលហ្វៃប៊ឺក្លាស

ដំបូលហ្វៃប៊ឺក្លាស បន្ទះដំបូលហ្វៃប៊ឺក្លាស ដំបូលថ្លា
ដំបូលថ្លាហ្វៃប៊ឺក្លាស B.P. សាកសមសម្រាប់ហាងលក់ទំនិញ អាគារការិយាល័យ រោងចក្រឧស្សាហកម្ម ស្រះហែលទឹក រោងចតរថយន្ត ឬ​ ក្នុងកន្លែងផ្សេងៗ ប្រកបដោយ Sun-Lite , Moon-Lite , Star-Lite

គុណសម្បត្តិរបស់ដំបូលថ្លាហ្វៃប៊ឺក្លាស

1.អាចផ្តល់ឲ្យពន្លឺធម្មជាតិចូលក្នុងអាគារបានយ៉ាងសមរម្យ។
2.ទំងន់ស្រាលមិនឡើងច្រេះ។
3.ធន់នឹងកំដៅរហូតដល់ ១៥០ អង្សាសេ។
4.ធន់នឹងអាស៊ីតខ្សោយនិងអាល់កាឡាំងខ្សោយៗជាច្រើនប្រភេទ ដូចជាអាស៊ីតអ៊ីដ្រូក្លរីក អាស៊ីតស៊ុលហ្វួរីស សូដា កាស៊ីកអាស៊ីត អាសេទិក អាម៉ូញាក់។ ល។
5.រឹងមាំមិនផ្លាស់ប្តូររូបរាង។
6.ភាពបត់បែនស្រដៀងនឹងសន្លឹកដំបូលដែក។

លក្ខណៈពិសេសរបស់ដំបូលហ្វៃប៊ឺក្លាស
1.មានកម្រិតចែកចាយភ្លើងបំភ្លឺ ដែលសមស្របសម្រាប់គ្រប់សន្លឹកទាំងអស់
2.ផ្នែកខាងលើនិងបាតស្រោបជាមួយ Bondable Polyester Film 20  ពីអាមេរិចនិង Heat Sealable Polyester Film ពីប្រទេសអង់គ្លេស បន្ថែមដោយសរសៃកែវពិសេស Chopped Strand Mat ប្រើរេ៉សីនដែលមានសារធាតុផ្សំរបស់ធាតុការពារកាំរស្មីយូវី ក្រៅពីនេះក៏មានរ៉េសីន ដែលត្រូវបានប្រើដើម្បីផលិតផលិតផលចំពោះប្រភេទ ដែលឆេះប៉ុន្តែមិនរាលដាលភ្លើង (Fire Retardant) ផងដែរ។
3.មានអាយុកាលប្រើការបានយូរ មិនងាយទ្រុឌទ្រោមដូរជាពណ៌លឿងងាយៗ អាចតំឡើងនិងប្រើប្រាស់នៅក្បែរសមុទ្រ និងនៅក្នុងតំបន់ឧស្សាហកម្មដែលមានទឹកអាស៊ីត - ច្រេះបានយ៉ាងល្អ។
4.មិនបង្កឲ្យមានបញ្ហាស្រួយបែកបាក់ ឬផុយស្រួយទេ អាចធន់សម្ពាធបានច្រើន ធន់នឹងរំញ័រឬកំលាំងប៉ះទង្គិច និងធន់នឹងការបម្រែបម្រួលអាកាសធាតុភ្លាមៗបាន
5.កំណត់ចំណុចកោងបានដោយមិនបាច់ពត់ ក្នុងករណីដែលកាំនៃកោងចាប់ពី 12 ម៉ែត្រឡើងទៅឬយោងទៅតាមការណែនាំរបស់អ្នកផលិត

**បរិមាណការប្រើសន្លឹកដំបូលថ្លាដែលសមរម្យ អាចជ្រើសរើសប្រើតាមតំរូវការរឺក៏ តាមការណែនាំរបស់វិស្វករដែលបានរចនា**
 

ព័ត៌មានក្រុមហ៊ុន

ក្រុមហ៊ុន ប៊ី. ភី. ប្រូដ័ក អែន ស័បផ្លាយ ចំកាត់

ផ្តោតលើការអភិវឌ្ឍន៍គុណភាពផលិតផលនិងក្រុមហ៊ុន 
រួមទាំងការកែលម្អជាបន្តបន្ទាប់
ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន

          ក្រុមហ៊ុន ប៊ី. ភី. ប្រូដ័ក អែន ស័បផ្លាយ ចំកាត់គឺជាក្រុមហ៊ុនផលិតនិងចែកចាយ ដំបូលថ្លា​ ហ្វៃប៊ឺក្លាស បំពង់ខ្យល់​ និង ទ្រនាប់បំពង់ខ្យល់ហ្វៃប៊ឺក្លាស រួមទាំងសេវាកម្មតំឡើងនិងការការពារការធ្លុះធ្លាយ។
          តាមបទពិសោធន៍ជាង 35 ឆ្នាំដូច្នេះហើយទើបយើងគឺជាអ្នកដែលមានជំនាញក្នុងការផលិតដែលត្រូវបានទទួលស្គាល់ចំពោះគុណភាពនៃផលិតផលដែលមានតម្លៃ គុណភាពសមនឹងតម្លៃ ជាមួយនឹងការជ្រើសរើសវត្ថុធាតុដើមដែលមានគុណភាពខ្ពស់និងលេចធ្លោ ដោយសារសមត្ថភាពក្នុងការផលិតដំបូលថ្លាបានគ្រប់ម៉ូត អង្កាញ់មានកម្រិតថ្លាតាមតម្រូវការឆ្លងកាត់ការផលិតជាមួយម៉ាស៊ីនទំនើប ជឿនលឿនខាងបច្ចេកវិទ្យាទំនើបពីបរទេស រួមទាំងការធ្វើតេស្តគុណភាពផលិតផលដោយនាយកដ្ឋានវិទ្យាសាស្ត្រស្របតាមស្តង់ដារ ASTM, TIS 612-2549, BS 4154 : Part1 : 1985 និង JIS A 5701 – 1995
 

          

          យ៉ាងល្អិតល្អន់ចាប់ពីជំហានដំបូងនៃដំណើរការផលិតកម្មរហូតដល់ចុងបញ្ចប់នៃដំណើរការមុនពេលដឹកជញ្ជូនដល់អតិថិជនដែលផ្តល់សារៈសំខាន់ដល់ការអភិរក្សធម្មជាតិនិងបរិស្ថាន រួមទាំងការត្រួតពិនិត្យដើម្បីធានាគុណភាពផលិតផល ដើម្បីឲ្យមានអាយុកាលប្រើប្រាស់បានយូរអង្វែងធន់នឹងគ្រប់លក្ខខណ្ឌអាកាសធាតុអាចទ្រទ្រង់ទាំងទីផ្សារក្នុងស្រុកនិងក្រៅស្រុក ក្រៅពីនេះក៏មានការស្រាវជ្រាវនិងការអភិវឌ្ឍគុណភាពផលិតផលផងជាបន្តបន្ទាប់ ដើម្បីជាប្រយោជន៍ដ៏ខ្ពស់បំផុតដល់អ្នកប្រើប្រាស់។

          ក្រុមហ៊ុនមានសេចក្តីសោមនស្សរីករាយក្នុងការផលិតនិងផ្តល់ដំបូន្មានលើព័ត៌មានបច្ចេកទេសស្តីពីដំបូលហ្វៃប៊ឺក្លាសគ្រប់ប្រភេទ សូម្បីតែនៅក្នុងការរចនាម៉ូតចំពោះម៉ូតក៏ដូចជាការងារសិល្បៈ ការងារតុបតែងការងារសំណង់ ការងារសួនច្បារការងារម៉ាស៊ីនខ្យល់ និងការងារការពារទឹកជ្រាបក៏ដូចជាការថែទាំនៅនឹងកន្លែងទាំងនៅនឹងកន្លែងនិងដោយក្រុមដែលមានបទពិសោធន៍ យោងតាមស្តង់ដារប្រព័ន្ធ ISO 9001: 2015 (Certificate No.4799)